• មជ្ឈមណ្ឌលសិល្បៈសហសម័យអេសអឹម/ ១៧២៥៦ ភូមិក្រសាំង សង្កាត់ជ្រាវ ខេត្តសៀមរាប​
  • info@sm-artcenter.com
  • ទិញសំបុត្រទស្សនា

អន្តរជាតិ

កម្មវិធីនិវេសនដ្ឋានសំរាប់សិល្បករជាតិ និងអន្តរជាតិនៅអេសអឹមអាតសេនធ័រ

ការស្នាក់នៅផ្លាស់ប្តូរវប្បធម៌ សិល្បៈរបស់សិល្បករ​ ស្វែងយល់បទពិសោធន៏បន្ថែម បង្កើត និងភ្ជាប់ទំនាក់ទំនង។ យើង​ផ្តល់ឱកាស និងស្វាគមន៏ការស្នាក់នៅរបស់សិល្បករជាតិ​ និងអន្តរជាតិ អ្នកសម្របសម្រួលការងារសិល្បៈ អ្នកសសេរ អ្នកសិក្សាស្រាវជ្រាវលើ​ជំនាញនានា មកពីមជ្ឈដ្ឋានវប្បធម៌ សិល្បៈផ្សេងៗ ដែលមានបទពិសោធន៏ចាប់អារម្មណ៏លើការងារ វប្បធម៌ សិល្បៈរបស់កម្ពុជាតាមរយៈការពង្រីកការយល់ដឹងអំពីសិល្បៈជាមួយនឹងទស្សនវិស័យថ្មី និងការផ្លាស់ប្តូរគំនិតគ្នាតាមរយៈភាសាសិល្បៈ។ ក្នុងអំឡុងពេលស្នាក់នៅ សិល្បករអាចស្វែងយល់ពីបរិយាកាសថ្មី វប្បធម៌ផ្សេងៗគ្នា ដោយគាំទ្រ ជម្រុញការបំផុសគំនិត ច្នៃប្រឌិតថ្មីៗ​ក្នុងបរិបទពេញដោយឋាមវន្ត។​

មណ្ឌលសិល្បៈអេសអឹមSM Art Center ​

សហការជាមួយ Richard Koh Fine Art (RKFA) បានផ្តល់នូវកម្មវិធីនិវេសដ្ឋានសិល្បៈដល់សិល្បករ​ក្នុងគោលបំណងគាំទ្រដល់សិល្បករឆ្នើមក្នុងតំបន់អាស៊ីអាគ្នេយ៍។

កិច្ចសហការរវាង Richard Koh Fine Art (RKFA) និង  មជ្ឈមណ្ឌលសិល្បៈ SM (SMAC) ដែលជាកម្មវិធីស្នាក់នៅដែលរៀបចំឡើងដើម្បីគាំទ្រដល់សិល្បករដែលកំពុងលេចធ្លោមកពីអាស៊ីអាគ្នេយ៍។ 

កម្មវិធីនេះត្រូវបានអភិវឌ្ឍ​ស្របនឹងបេសកកម្មស្នូលរបស់យើង ​ក្នុងការអភិវឌ្ឍន៏ និងជម្រុញដល់វិស័យសិល្បៈ ។ មណ្ឌលសិល្បៈអេសអឹមSM Art Center ​ទទួលសិល្បករ និងអ្នកសរសេរ​អំពីសិល្បៈ ក្រុម អ្នកច្នៃប្រឌិតគ្រប់ជំនាញ ក្នុងការធ្វើនិវេសនដ្ឋានសិល្បៈដើម្បីទទួល បទពិសោធន៍ក្នុងបរិបទសិល្បៈ វប្បធម៌ជាច្រើនទម្រង់នៅទីនេះ។ 

ជាមួយគ្នានេះផងដែរ យើងជាបណ្ដាញសកលនៃកម្មវិធីនិវេសនដ្ឋានសិល្បៈសម្រាប់សិល្បករ ដែលផ្ដល់ឱកាសដល់សិល្បករក្នុងការបង្ហាញ ផ្លាស់ប្តូរការច្នៃប្រឌិត និងបទពិសោធន៍សិល្បៈ វប្បធម៌ ដើម្បីបង្កើនទំនាក់ទំនងនៅជិតស្និទ្ធរវាងសិល្បករជុំវិញពិភពលោកដោយផ្តោតលើសិល្បៈសម័យទំនើប។ 

បទពិសោធន៏ជាច្រើនរបស់យើងពីកម្មវិធីនិវេសដ្ឋានសិល្បៈ

Widi Pangestu

សិល្បករឥណ្ឌូណេស៊ី ពីខែមេសា ដល់មិថុនា ឆ្នាំ២០២៣

June Sekiguchi និង Richard Reynolds

សិល្បករជនជាតិជប៉ុន សញ្ជាតិ អាមេរិក រដ្ឋវ៉ាស៊ីនតោន រយៈពេល៣ខែ ពីខែមិថុនា ដល់ខែសីហា ឆ្នាំ២០២៣​

Wa Lone និង Htet Moe yan

សិល្បករមីយ៉ាន់ម៉ា ឆ្នាំ២០២៣​

Yeoh Choo Kuan

សិល្បករម៉ាឡេស៊ី បានធ្វើនិវេសនដ្ឋានពីខែមេសា ដល់ខែឧសភា ឆ្នាំ២០២៤

សម័យថ្មី នៃការនិទានអារម្មណ៍តាមស្នាដៃសិល្បៈ

មកកាន់លំហ​សិល្បៈ​នៃមជ្ឈមណ្ឌលសិល្បៈ SM នៅខេត្តសៀមរាបដែលជាកន្លែងសិល្បៈ​ប្លែកមួយ បង្កើតឡើងដោយចក្ខុវិស័យរបស់សិល្បករស្វាយ សារ៉េត និង យឹម ម៉ាលីន។ លំហ​ដ៏​ពិសេស​មួយ​ដែល​បង្កើត​ឡើង​ដោយ​វិចិត្រករ​មាន​ចក្ខុវិស័យ​លោក ស្វាយ សារ៉េត និង​យឹម ម៉ាលីន។

មជ្ឈមណ្ឌលសិល្បៈសហសម័យអេសអឹម

១៧២៥៦ ភូមិក្រសាំង។
សង្កាត់ជ្រាវ ខេត្តសៀមរាប
កម្ពុជា។

ប្លុកទំនាក់ទំនង