មជ្ឈមណ្ឌលសិល្បៈ SM - កន្លែងដែលសិល្បៈ និងសិប្បកម្មក្លាយជាកេរដំណែល
ស្វាគមន៍លោកអ្នកមកកាន់សាលតាំងលក់របស់យើង! គ្រប់ផលិតផលសុទ្ធតែមានលក្ខណៈប្លែកពិសេស ផលិតដោយដៃពោពេញដោយភាពល្អិតល្អន់ យកចិត្តទុកដាក់ខ្ពស់ និងឆន្ទៈក្នុងការតម្កើងវប្បធម៌។
លើកកម្ពស់សិប្បករ បន្តការអភិរក្សបេតិកភណ្ឌវប្បធម៌
នៅមជ្ឈមណ្ឌលសិល្បៈអេសអឹម មិនត្រឹមតែផលិតកម្មតែយើងបណ្តុះបណ្តាល លើកកម្ពស់ និងផ្តល់ឱការងារ។ អេសអឹមមិនគ្រាន់តែមាននូវរោងសិប្បកម្មប៉ុណ្ណោះទេ វាជាកន្លែងដែលទទួលយុវជន យុវនារីដែលមានទេពកោសល្យមកពីសហគមន៍ជនបទជុំវិញខេត្តសៀមរាបត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាសិប្បករជំនាញនៃសិប្បកម្មខ្មែរបុរាណ។
សិប្បកររបស់យើងមានជំនាញបច្ចេកទេសយ៉ាងទូលំទូលាយ រួមមាន៖
- ចម្លាក់ថ្ម
- ចម្លាក់ឈើ
- បិតសន្លឹកមាស
- លាបពណ៌
- ចម្លាក់ស្ពាន់
• ការឆ្លុះបញ្ចាំងអំពីបេតិកភណ្ឌ និងការច្នៃប្រឌិត
សាលតាំងលក់របស់យើងជាបង្អួចមួយបង្ហាញអំពីកេរដំណែលសិប្បកម្មរបស់កម្ពុជា ការតាំងបង្ហាញស្នាដៃសិល្បៈសិប្បកម្មចែកចេញជាបីលំហ៖
ដោយភក្តីភាពនៃបេតិកភណ្ឌសិល្បៈខ្មែរបុរាណ អត្តសញ្ញាណ ប្រវត្តិនៃផលិតផលបេតិកភ័ណ្ឌនីមួយៗត្រូវបានបង្កើតដោយភាពត្រឹមត្រូវ។
ការលាយបញ្ចូលគ្នានៃសិប្បកម្មប្រពៃណី និងការច្នៃប្រឌិត បញ្ចូលគ្នានូវទម្រង់បុរាណជាមួយ សម្ភារៈ និងវិធីសាស្រ្តថ្មី បន្ថែមជីវិតថ្មីលើសិប្បកម្មសិល្បៈបុរាណ។
សិប្បកម្មដោយដៃបង្កប់នូវទស្សនទានច្នៃប្រឌិត ដែលបំផុសគំនិតចេញអំពីអត្តសញ្ញាណស្នាដៃសិល្បៈរបស់សិល្បករស្វាយ សារ៉េត និងយឹម ម៉ាលីន គ្រប់ចម្លាក់សិល្បៈនីមួយៗ សុទ្ធតែឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណខ្មែរទំនើបតាមរយៈរូបរាង ពណ៌ សម្ភារៈ និង រឿងរ៉ាវ និងប្រវត្តិ របស់សិល្បករ។ 
 
					














































