សាលពិព័រណ៍បណ្តោះអាសន្ន
លំហសម្រាប់ការប្រើប្រាស់សំឡេង និងទស្សនៈសហសម័យ
សាលពិព័រណ៍បណ្ដោះអាសន្ននៅមជ្ឈមណ្ឌលសិល្បៈ SM ដាក់តាំងការងារស្នាដៃសិល្បៈដ៏ក្លាហាន ច្នៃប្រឌិត និងគ្រប់ទម្រង់។ 
ទីនេះក៏ត្រូវបានរចនាឡើងជាវេទិកាសម្រាប់កិច្ចសន្ទនា ចែករំលែកបទពិសោធន៏ ដែលឆ្លុះបញ្ចាំងពីភាពសម្រុះសម្បូរបែប និងភាពរឹងមាំនៃសិល្បៈសហសម័យ។ ផ្ដល់ឱកាសដល់សិល្បករនៅក្នុងប្រទេសកម្ពុជា និងពីជុំវិញពិភពលោក នូវការពិព័រណ៍ស្នាដៃសិល្បៈរួមទាំងការថតរូប គំនូរ ចម្លាក់ សិល្បៈដំឡើង និង                  ចម្រុះ ដែលអាចឲ្យអ្នកទស្សនាបានឃើញនូវទម្រង់ថ្មីនៃ គំនិត សិល្បៈ និងការបង្ហាញពីភាសាសោភ័ណ។
		វេទិកាសម្រាប់សិល្បករកម្ពុជា និងអន្តរជាតិ
បន្ថែមពីលើកម្មវិធីខាងលើ សាលពិព័រណ៍មិនអចិន្ត្រៃយ៏សម្រាប់ជាវេទិកានៃសំឡេងសិល្បៈសហសម័យ ដោយផ្តល់ឱកាសដល់សិល្បករក្នុងការចែករំលែក ចក្ខុវិស័យសិល្បៈរបស់ពួកគេនៅក្នុងបរិយាកាសនៃឧត្តមភាពសិល្បៈ ភាពបើកចំហ និងការផ្លាស់ប្តូរវប្បធម៌។
		ឱកាសផ្តល់ដោយស្ថាបនិកសិល្បករនៃមជ្ឈមណ្ឌលសិល្បៈអេស អឹម
ស្នាដៃសិល្បៈដែលដាក់តាំងបង្ហាញទាំងអស់ត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ និងគាំទ្រដោយស្ថាបនិកសិល្បករនៃមជ្ឈមណ្ឌលសិល្បៈអេសអឹម, លោក ស្វាយ សារ៉េត និងលោក យឹម ម៉ាលីនដែលមានការទទួលស្គាល់ជាសិល្បករអន្តរជាតិ។ ក្នុងការរៀបចំជ្រើសរើសពិពណ៌សុទ្ធតែមានការគិតគូរ ម៉ត់ចត់បំផុត ក្នុងទិសដៅដើម្បីវប្បធម៌ សិល្បៈ និងសង្គមនាពេលបច្ចុប្បន្ននេះ។
		ឆាកសម្រាប់ការទទួលស្គាល់និងការឆ្លុះបញ្ចាំង(សម្លេងខ្ទរខ្ទារ)
លើសពីកន្លែងតាំងពិពណ៌មួយ មជ្ឈមណ្ឌលសិល្បៈ SM គឺជាវេទិកាសម្រាប់ការមើលឃើញអំពីការសន្ទនាសិល្បៈ វប្បធម៌ និងឥទ្ធិពលនៃការច្នៃប្រឌិត។ 
វាដើរតួនាទីជម្រុញឲ្យមានការទទួលស្គាល់ ជាស្ពានផ្សារភ្ជាប់បេតិកភណ្ឌ និងការច្នៃប្រឌិត និង ការបញ្ចេញមតិ ការសន្ទនាជាសកល។
		 
					