តំណាងឱ្យថ្នាក់ដឹកនាំ អេសអឹម អាត សេនធ័រ សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានផ្ដល់កិត្តិយសចូលរួម និងកាត់ខ្សែបូរក្នុងពិធីសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥។
យើងខ្ញុំសូមថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅដល់ លោក លី សារី អភិបាលរងតំណាងអភិបាលនៃគណៈអភិបាលខេត្តសៀមរាប លោកស្រី Fanny PAGES តំណាងទូតបារាំងប្រចាំប្រទេសកម្ពុជា លោក Yonezawa Atsushi ប្រធានកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាប លោកឯកឧត្តម Kim SungTai អគ្គកុងស៊ុលសាធារណរដ្ឋកូរ៉េខាងត្បូងប្រចាំខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ឯកឧត្តម យស ផានីតា ក៏ដូចជា ភ្នាក់ងារទេសចរ មគ្គុទេសក៍ទេសចរ ម្ចាស់សណ្ឋាគារ សិល្បករជាតិ-អន្តរជាតិ អ្នកបង្កើតមាតិកា អ្នករចនា និងម្ចាស់វិចិត្រសាល ដែលបានផ្ដល់តម្លៃលើស្នាដៃសិល្បករខ្មែរសម័យទំនើប។
វត្តមានរបស់លោកឯកឧត្តម លោកជំទាវ លោក លោកស្រី គឺជាការលើកទឹកចិត្ត និងជាកម្លាំងចិត្តដ៏ធំធេងមួយចំពោះបេសកកម្មរបស់យើងក្នុងការចូលរួមអភិរក្ស និងអភិវឌ្ឍ លើកស្ទួយសិល្បៈ វប្បធម៌ និងទេសចរណ៍កម្ពុជា។
សូមអរគុណ!
