មជ្ឈមណ្ឌលសិល្បៈ SM - កន្លែងដែលសិល្បៈ និងសិប្បកម្មក្លាយជាកេរដំណែល
សូមស្វាគមន៍មកកាន់ហាង SM Museum របស់យើង! ជាកន្លែងដែលបង្ហាញពីសិប្បកម្មរបស់យើង។ រាល់ស្នាដៃដែលអ្នកឃើញនៅទីនេះគឺមានលក្ខណៈប្លែក និងធ្វើដោយដៃទាំងស្រុង ផលិតឡើងដោយភាពជាក់លាក់ ចំណង់ចំណូលចិត្ត និងមោទនភាពខាងវប្បធម៌។.
ពង្រឹងសិល្បៈ ថែរក្សាបេតិកភណ្ឌ
នៅមជ្ឈមណ្ឌលសិល្បៈអេសអឹម មិនត្រឹមតែផលិតកម្មតែយើងបណ្តុះបណ្តាល លើកកម្ពស់ និងផ្តល់ឱការងារ។ អេសអឹមមិនគ្រាន់តែមាននូវរោងសិប្បកម្មប៉ុណ្ណោះទេ វាជាកន្លែងដែលទទួលយុវជន យុវនារីដែលមានទេពកោសល្យមកពីសហគមន៍ជនបទជុំវិញខេត្តសៀមរាបត្រូវបានបណ្តុះបណ្តាលឱ្យក្លាយជាសិប្បករជំនាញនៃសិប្បកម្មខ្មែរបុរាណ។
• ការឆ្លុះបញ្ចាំងអំពីបេតិកភណ្ឌ និងការច្នៃប្រឌិត
សាលតាំងលក់របស់យើងជាបង្អួចមួយបង្ហាញអំពីកេរដំណែលសិប្បកម្មរបស់កម្ពុជា ការតាំងបង្ហាញស្នាដៃសិល្បៈសិប្បកម្មចែកចេញជាបីលំហ៖








រាល់វត្ថុពីហាងរចនារបស់យើងប្រាប់រឿងមួយ រឿងរ៉ាវនៃជំនាញ វប្បធម៌ និងការផ្លាស់ប្តូរ។

