• មជ្ឈមណ្ឌលសិល្បៈសហសម័យអេសអឹម/ ១៧២៥៦ ភូមិក្រសាំង សង្កាត់ជ្រាវ ខេត្តសៀមរាប​
  • info@sm-artcenter.com
  • ទិញសំបុត្រទស្សនា

ផែនទី SM MUSEUM
ជាន់ផ្ទាល់ដី

ស្វាយ សារ៉េត

១. សម្រែក និងភាពស្ងៀមស្ងាត់

ក្នុងស្នាដៃ សម្រែក និង ភាពស្ងៀមស្ងាត់ ស្វាយ សារ៉េត បញ្ចេញការឆ្លុះបញ្ចាំងពីរូបភាពរបស់ខ្លួន នៅវ័យ ១៣ ឆ្នាំ ក្នុងជំរុំភៀសខ្លួន កំឡុងសង្គ្រាមស៊ីវិលកម្ពុជា។ រាងកាយដែលលាក់ខ្លួនដោយក្រណាត់ ប៉ារ៉ា ត្រូវបានបង្ហាញជាមួយផ្ការំចង់ដែលកាន់ក្នុងដៃ។ ផ្កាដែលជានិមិត្តរូបយ៉ាងជ្រាលជ្រៅក្នុងអនុស្សាវរីយ៍វប្បធម៌ខ្មែរ។ ការបញ្ចូលគ្នានេះ បង្កើតភាពតានតឹងរវាងអំពើហិង្សា និង ភាពទន់ខ្សោយ រវាងស្នាមរបួសនៃសង្គ្រាម និងក្តីប្រាថ្នាដល់សន្តិភាព។ ពណ៌ប៉ារ៉ាលើរាងកាយ គឺជាការរំឭកពីកុមារភាពដែលពោរពេញដោយសង្គ្រាម ការបាត់បង់ និងការបណ្តេញចេញ។ ប៉ុន្តែសេចក្ដីស្នេហា ក្នុងទម្រង់នៃផ្ការំចង់ដែលត្រូវបានផ្ដល់ជាអំណោយ បង្ហាញទាំងភាពបរិសុទ្ធ និងកម្លាំងក្នុងការតស៊ូ។ សម្រាប់ ស្វាយ សារ៉េត ផ្កានេះបញ្ជាក់នៃសម្រែកការប្រកាសប្រឆាំងនឹងអំពើហិង្សាដែលបានបំផ្លាញកុមារភាព និងសុបិន្តរបស់គាត់ក្នុងពេលតែមួយ វាក៏ជាសញ្ញានៃភាពស្ងៀមស្ងាត់ ផងដែរ៖ ជាអំណោយ នៃសន្តិភាពដែលគាត់យកទៅជូនឲ្យម្តាយ ដើម្បីប្តូរជាមួយសេរីភាព។ អាកប្បកិរិយានេះ បានក្លាយជាចំណុចចាប់ផ្តើមនៃការយល់ដឹងរបស់គាត់អំពីតម្លៃពិតនៃសេរីភាពដូច្នេះ សម្រែក និង ភាពស្ងៀមស្ងាត់ គឺជាការបំភ្លឺផ្ទាល់ខ្លួន និងជាសារសកល ដែលបានបំលែងអនុស្សាវរីយ៍ សង្គ្រាម ឲ្យក្លាយជាការហៅ​រក ការព្យាបាលសន្តិភាព និងការការពារ សេចក្ដីថ្លៃថ្នូរ នៃមនុស្សជាតិ។.

២. អសុរឈូករ័ត្ន

ជាតួអង្គទេវកថាខ្មែរ ដែលបង្កើតចេញពីក្រណាត់ប៉ារ៉ា ជាអាភរណៈ និងមានសំឡីគ ជាស្នូល។ នៅត្រង់នេះ អសុរ ដែលមានរូបពាក់កណ្ដាលជាទេព និងពាក់កណ្ដាលជាបីសាច អត្ថបដិរូប នៃជម្លោះទាំងឡាយ ទាំងផ្ទៃក្នុង និងជាសមូហភាព។ បើមើលពីជ្រុង រូបធាតុដែលយកមកបង្គុំចម្លាក់នេះ សិល្បករ ស្វាយ សារ៉េត ចង់ពន្លិចឡើងថា ពេលខ្លះចម្បាំងដ៏សម្បើមបំផុសកើតចេញពីការស្ងាត់ ស្ងៀមឈឹង និងការបែកបាក់ការសន្ទនា។.

៣. ម្កុដម្ទេស

មកុដមួយដែលមានរស់ហិរ និងពណ៌ក្រហមឆ្អៅនេះ ធ្វើចេញពីក្រដាសដែលគេបោះចោល លាបពណ៌ក្រហមនិម្មិត្តជាផ្លែម្ទេស រួមជាមួយឈើ និងលោហៈ។ មកុដនេះ ជាឧភតោនិមិត្តរូបនៃ អានុភាព និងការឆេះរោលរាល ជាភស្តុតាងមួយដែល បន្ថែមន័យឱ្យការឆ្លុះបញ្ចាំងពីសេចក្តីស្ងៀមស្ងាត់ដោយ បង្ខំភ្លើងនៅក្នុងចិត្ត និងភាពតានតឹងរវាង វិញ្ញត្តិកម្ម ដែលមានកម្រិត និងភាពឆើតឆាយដែលមានការ ពិនិត្យពិច័យ។.

៤. សុពណ៌ទេវ

ជាតួអង្គទេវ ដែលបង្កើតឡើងពីក្រណាត់ប៉ារ៉ា ជាអាភរណៈ និងមានសំឡីគ ជាស្នូល។ ក្នុងទំនៀមខ្មែរ ជាទេវតាដែលមានចិត្តសម្បុរស ហើយ ត្រូវបានបំពាក់ត្រង់នេះ ក្នុងលំនឹកនៃសង្គ្រាម និងការស្ងាត់ស្ងៀម។ តាមរយៈ ភាពទន់ល្មើយនៃទ្រង់ទ្រាយ និងភាពគគ្រាមនៃរូបធាតុដែលបានប្រើប្រាស់ សិល្បករ ស្វាយ សារ៉េត ចង់ប្រឈមមុខទៅនឹងសេចក្តីរមទម និងភាពតានតឹង អតិសេដ្ឋភាព និង ទម្ងន់នៃប្រវត្តិសាស្រ្ត។.

៥. បង្គោលទី ០១ នៃ ឆ្នាំសូន្យ

តាំងបង្ហាញនៅមជ្ឈមណ្ឌលសិល្បៈអេសអឹម អាត សេនធ័រ និម្មិតកម្មនេះផ្ដួចផ្ដើមនូវគម្រោងលំនឹកមួយនេះ ទាក់ទិនទៅនឹង ឆ្នាំសូន្យ ដែលជាឃ្លាមួយមានការទទួលស្គាល់យ៉ាងទូលំទូលាយ តាមរយៈស្នាដៃនិពន្ធ របស់លោកឪពុក ហ្វ្រង់ស្វ័រ ប៉ុងឈូដ៍។ និម្មិតកម្មរបស់សិល្បករ ស្វាយ សារ៉េត រំឭកដល់ ការយាយីពីខាងក្រៅ ដែលនាំឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរ។ ហើយដែលនេះជា ការចោទសួរពីមូលហេតុមួយបែប ទៅលើហេតុផលអរូបផ្សេងៗ នៃការដួលរលំនៃផ្នែកខាងក្នុង។ បង្គោលនេះ មិនមែនជាចំនុច ចាប់ផ្ដើមទេ តែជាការផ្ដិលផ្ដាច់ ជាបំណែកក្នុងនិរន្តរភាព របស់ប្រវត្តិសាស្រ្ត។.

៦. លាមួយជីវិត D170

នៅអំឡុងពេលដែលលោកកំពុងបន្តការសិក្សានៅឯសាកលវិទ្យាល័យសិល្បៈនា ទីក្រុងកង់ន៍ ប្រទេសបារាំង សិល្បករ ស្វាយ សារ៉េត បានសម្ដែង ការលាគ្នាប្រកបដោយភាព ស្និទស្នាលមួយ៖ ជាការសម្ដែងមួយ ដោយផ្ដោតទៅលើរាងកាយ និងចលនា នៃការឃ្លាតគ្នាដែលក្នុងឆាកនោះ សិល្បករបានប្រើទូកឈ្មោះ MARDI (ថ្ងៃអង្គារ) MARDI ជាចម្លាក់ទូកឈើមួយ ដែលសិល្បករផលិតដោយខ្លួនឯង ចេញពីកម្ទេចឈើដែលគេបោះបង់ចោល នាខេត្តន័រម៉ុងឌី។ រុញចេញពីនិវាសដ្ឋានសិល្បៈ ឆ្ពោះទៅកាន់សមុទ្រ។​ MARDI ក្លាយ​ជាកិច្ចដ៏សាមញ្ញការស្ម័គ្រចិត្ត និងប្រកបដោយអានុភាព​ ទាំងនេះជាវិធីមួយដើម្បីភ្ជាប់ខ្លួនទៅនឹងសម្ទុះចិត្ត និងគំនិត នៃសេរីភាពខាងក្នុងចិត្តរបស់ប្រវត្តិសាស្រ្ត។.

៧. ចេញពីទីក្រុងញ៉ូយ៉ក

នាបុរីញ៉ូយ៉ក ជាទីដែលគេហៅថា «ទឹកដីនៃសេរីភាព» សិល្បករ ស្វាយ សារ៉េត បានធ្វើសម្ដែងឧយ្យោគមួយ ដែលផ្ដោតជាសំខាន់ទៅលើការរំដោះខ្លួន ប៉ុន្ដែសកម្មភាពនេះមិនទាំងដល់ ៣នាទីផង បានត្រូវបញ្ឈប់ភ្លាមៗ។ ជាសកម្មភាពខ្លីៗដែលបានបង្ហាញអំពី បដិវាទកម្ម នៃសច្ឆន្ទភាពក្រោមការត្រួតត្រា។.

២០១៣- គម្រោងដែលកំពុងដំណើរការ
៨. វ៉ននីងហៅស៍ ទី៧

មានប្រភពចេញពីបទពិសោធន៍ដ៏គ្រោះថ្នាក់នៃជីវិតដែលជាជនភៀសខ្លួន ហើយការបង្កើត SM WARNING HOUSE Series ទាំងអស់នេះតំណាងឱ្យ សកម្មភាព នៃការមិនចុះចាញ់(អាជ្ញាភង្គ) ប្រកបដោយភាពជិតស្និទ្ធ និងសភាវគតិយ៉ាងជ្រាលជ្រៅ។ ជាសំណង់ដែលធ្វើឡើងពី វត្ថុ និងសម្ភារៈដែលរើសបាន ដើម្បីយកមកកែច្នៃឡើងវិញ។ សំណង់នីមួយៗ ជាជម្រកដ៏ផុយស្រួយ ប៉ុន្តែពោពេញដោយចេតនា ដែលជាការឆ្លើយតបដោយផ្ទាល់ចំពោះប្រព័ន្ធគ្រប់គ្រង និង មជ្ឈដ្ឋានដែលមានអរិភាព។ គម្រោងនេះចាប់ផ្ដើមដំបូងបង្អស់នាឆ្នាំ២០១៣ នៅបុរីញូវយ៉ក នៅពេលដែលសិល្បករ ស្វាយ សារ៉េត បានរកឃើញថាមានកាមេរ៉ាសុវត្ថិភាពតម្លើងនៅក្នុងស្ទូឌីយ៉ូរបស់លោក។ ដោយមានការរំខានចិត្តចំពោះភាពជ្រៀតជ្រែកនេះ បណ្តាលឲ្យសិល្បករបានសាងសង់ជម្រកបណ្តោះអាសន្ន​ ដែលជាសកម្មភាពបែបនិមិត្តរូបមួយក្នុងនាមជាអ្នកទាមទារឯកជនភាពរបស់ខ្លួនមកវិញ។ សកម្មភាពទាំងនេះ​ ជម្រុញឲ្យមានការកសាងជាបន្តបន្ទាប់នៅតំបន់នានាជុំវិញពិភពលោក។ នៅឆ្នាំ២០២៤ វ៉ននីងហៅស៍ ទី៧ (WARNING HOUSE #7) ត្រូវបានដំឡើងនៅមជ្ឈមណ្ឌលសិល្បៈ អេសអឹម អាត សេនធ័រ ក្នុងខេត្តសៀមរាប។ ស្នាដៃនេះឆ្លុះបញ្ចាំងពីលំនៅដ្ឋានមិនច្បាស់លាស់ និងប្រកបដោយគ្រោះថ្នាក់ ដូចឃើញមាននៅក្នុងជំរុំជនភៀសខ្លួន ដែលសិល្បករ ស្វាយ សារ៉េត បានរស់នៅអស់រយៈពេល១៣ឆ្នាំ ក្នុងកំឡុងសង្គ្រាមស៊ីវិលកម្ពុជា។ ជាទីជម្រក និងមានអន្តរកាលសំណង់នេះតំណាងឱ្យលំនឹកដ៏រស់រវើក​នៃអស្ថេរភាព និងការចេះសម្របខ្លួន ដែលនេះបញ្ជាក់បន្ថែមអំពីទម្រង់នៃសេរីភាព​ចាក់ឫស នៅក្នុងសភាវគតិនៃការរស់រានមានជីវិត និងទាមទារមកវិញនូវសេចក្តីថ្លៃថ្នូរ។.

ស៊េរីការដំឡើង WARNING HOUSE៖

* Warning House #1 — 2013 ញូវយ៉ក សហរដ្ឋអាមេរិក
* Warning House #2 — ឆ្នាំ ២០១៣ សារមន្ទីរសិល្បៈ Gwangju ប្រទេសកូរ៉េខាងត្បូង
* Warning House #3 — 2015, ZKM, Karlsruhe, Germany
* Warning House #4 — ឆ្នាំ 2016 ដែលជាអ្នកឈ្នះពានរង្វាន់សិល្បករឆ្នើមបំផុតនៅពិព័រណ៍ Prudential Eye Awards សារមន្ទីរ ArtScience ប្រទេសសិង្ហបុរី
* ផ្ទះព្រមាន #5 — ឆ្នាំ 2017 ប្រទេសបារាំង
* Warning House #6 — 2017, Batia Sarem Gallery, Siem Reap, Cambodia
* Warning House #7 — 2024, SM Art Center, Siem Reap, Cambodia

៩. ងើបចេញពីផេះ

ស្នាដៃនេះស្តីពីការរំដោះខ្លួនពីទុក្ខសោក​ បញ្ជាក់យ៉ាងច្បាស់អំពីការប្រឈមមុខដ៏សំខាន់រវាង​អំណាច នៃការបំផ្លាញ និងជីវិត។ ផ្កាដ៏ត្រចះត្រចង់​ ដុះចេញពីគំនរផេះ និងធ្យូង ក្នុងទេសភាពដែលត្រូវឆេះឆ្អិតដោយភ្លើង និងសេចក្ដីវិនាស។ ក្នុងទីកន្លែងដែលត្រូវភ្លើងឆេះខ្ទេចនេះ វាដុះយ៉ាង ពិតប្រាកដ នៅលើផ្លូវនៃអំពើហិង្សា។ ផ្កាទាំងនេះបានប្រកាសវត្តមានរបស់ខ្លួន ជាមួយនឹងពណ៌ក្រហមក្រម៉ៅយ៉ាងក្រឡែត រស់រវើក ហើយស្ទើរតែជា ពណ៌ប្រកបដោយអំនួត។ វត្តមានរបស់ផ្កាទាំងនេះ តតាំងទៅនឹង ភាពខ្មៅងងឹតនៃផេះ ដែលនេះជាការឆ្លើយតប ដោយផ្ទៃខាងក្រោយដែលត្រូវបាំងបាត់បង់អស់រលីង។ ឯដីវិញ ប្រែជាធូលី និងភាពស្ងៀមស្ងាត់ មិនមានអ្វីពិសេសក្រៅតែជា ថ្នាលដ៏ងងឹត ជាផ្ទៃខាងក្រោយគ្របដណ្តប់ទៅដោយភាពត្រចះត្រចង់មហិមារបស់ផ្កា ដែលផ្កាទាំងនេះចាក់ឫស និងដុះត្របក ដើម្បីគ្របលើផេះ និងបញ្ជាក់ឡើងវិញនូវអធិបតេយ្យភាពនៃជីវិត។ ជាព្រលឹងនិមិត្តនៃក្តីសង្ឃឹម ភាពធន់ ការរស់រានមានជីវិត ជាមោទនភាព ​និងការបន្តរស់ឡើងវិញដែរ ហើយក៏បានក្លាយជាសេចក្ដីប្រកាសម្យ៉ាង។ ផ្កាទាំងនេះក៏បានក្លាយជាឱសថព្យាបាលរបួស ហើយវត្តមានអតិសេដ្ឋភាពរបស់ផ្កាទាំងនេះ មិនលាក់ខ្លួនក្នុងសេចក្តីទុក្ខព្រួយនោះ ទេ តែពួកគេផុសចេញពី សេចក្ដីទុក្ខ ឈរកាន់តែមាំ យ៉ាងរស់រវើក ដោយមិនអាចបំផ្លាញបាន។ សិល្បករ ស្វាយ សារ៉េត ចាក់បញ្ចូលក្នុងការងាររបស់លោក ជាមួយនឹងកម្លាំងប្រកបដោយ ភាពស្ងប់ស្ងាត់ សរីរាង្គ និង ថាមពលដ៏រឹងមាំមិនអាចដួលបាន។ នៅត្រង់នេះ ភាពធន់មិនមែនជាការស្ងាត់ ស្ងៀមទេ តែជារស្មីដ៏ត្រចះត្រចង់ ប្រកបដោយជីវិត ដែលមានទិសដៅសម្រាប់ជ័យជំនះ។ ដែលនេះ ជាការឆ្លើយតបជាលក្ខណៈសិល្បៈ ហើយវាបានប្រកាសថា បន្ទាប់ពីភ្លើងសង្គ្រាម សម្រស់អាចងើបឡើងវិញ យ៉ាងត្រដែត និងគ្មានដែន កំណត់។ ហើយចំពោះជីវិតវិញ ដោយជៀសមិនរួច គឺតែងតែ ស្វែងរកវិធី ដើម្បីចាក់ឬសសាជាថ្មី។.

១០. បង្គោលចុងក្រោយ នៃឆ្នាំសូន្យ

ជាសក្ខីកម្មចុងក្រោយ នៃវដ្តដែលខ្ទេចខ្ទាំ បង្គោលនេះ ផ្ទុកនូវភាពអត់ធ្មត់យ៉ាងស្ងៀមស្ងាត់របស់ជាតិ ដែលបានត្រូវរង្គោះរង្គើ ដោយការលូកដៃពីបរទេស។ ក្នុងសភាពបញ្ឈរត្រង់ បង្គោលនេះ អន្ទងអ្នកទស្សនាឱ្យពិចារណា ចំពោះអ្វី ដែលធ្វើឱ្យមានស្លាកស្នាមយ៉ាងជ្រាលជ្រៅ។ ហ៊ុមព័ទ្ធទៅដោយធម្មជាតិ ដែលកំពុងវាតទី ​​បង្គោលនេះហាក់ដូចជាបង្ហើបឱ្យដឹងនូវ អន្តរកាលដែលកំពុងតែរំកិលបន្តិចម្ដងៗ ចេញពីផលកម្ម (បន្ទាប់ពីសង្គ្រាម) ៖ វត្តមានដែលស្ងប់ស្ងាត់ មានស្ថេរភាព ឈរចំកណ្ដាល នៃទស្សនវិស័យអនាគត ដែលលំនឹក និងបដិទាន។.

១១. បេសកកម្ម ខែល

នៅទីក្រុងកង់ន៍ សិល្បករ ស្វាយ សារ៉េត បានបង្កើត ដែកមួយ ជាអត្តសញ្ញាណដើម្បីស្វែងរក ដោយតស៊ូ ក្នុងការមិនចុះចាញ់ (អាជ្ញាភង្គ) ដើម្បីជាមធ្យោបាយឆ្លុះបញ្ចាំងពីវិបដិសារីនៃសង្គ្រាម។ ខែលនេះ អនុញ្ញាតឱ្យសិល្បករពិនិត្យពិច័យទៅលើ សំណឹក ការកូត សម្លាកនៃជ្រុងនីមួយៗ ជាសញ្ញា ដែលអាចមើលឃើញ អំពីការវាយត្រឡប់ពីក្នុងជម្រៅចិត្ត។ ធ្វើដំណើរ ពីទីក្រុងកង់ន៍ ទៅប៉ារីស ចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រ តាមរយៈទោចក្រយាន ដែលគេបោះបង់ចោលមួយ សិល្បករបានយកខែលចងពីក្រោយកង់របស់គាត់ មានចលនា ក្នុងការសម្ដែងអំពីការប្រឈម នឹងភូតកាលមួយ។ នៅក្នុងប្រទេសបារាំង ក្រោមមូលបទ នៃការតស៊ូ និងភាពអំណត់នៃរូបរាងកាយ ការសម្ដែងរបស់ ស្វាយ សារ៉េត ក្លាយទៅជា រីតិ នៃការមិនចុះចាញ់។ តាមរយៈការផ្លាស់ទី សំណឹក បានបន្សល់ទុកនូវ ស្លាកស្នាមលើរូបរាងកាយនៃខែល និងនៅក្នុងចិត្ត ហាក់ដូចជា សញ្ញានៃលំនឹក ជាច្រើនដែលបានសាងឡើង។.

១២. ចង្កាក់ស្បែកជើងកង់ឡាន

ចម្លាក់លើជញ្ជាំងនេះ បានត្រូវដោតឡើងដោយដង្រែក ឬស្សី និងស្បែកជើងកង់ឡានចំនួន១៧ ហើយចំនួននីមួយៗជាឆ្នាំដែលសិល្បករ ស្វាយ សារ៉េត បានរាប់ចេញពីការចំណាយពេល នៅជំរុំជនភៀសខ្លួន និងការដឹងក្តីរបស់គាត់។ វត្ថុដែលជាចម្លាក់នេះ សំដៅទៅដល់ការរំលឹក​នៃរយះពេលដ៏ខ្មៅងងឹត និងឈឺចាប់មួយ របស់ប្រជាជនកម្ពុជា វត្ថុទាំងនេះលើសពីការប្រើប្រាស់ប្រចាំថ្ងៃ ហើយក្លាយទៅជា ចំណងចាំយ៉ាងព្រឺព្រួច ដែលមិនគួរឲ្យ ត្រឡប់មកវិញ។ ​.

ខ្ញុំ ស្វាយ សារ៉េត ស៊ីស្បែកជើងកង់ឡាន

នាភូមិក្រីក្រមួយ ចំពោះមុខម៉ាស៊ីនថត សិល្បករ ស្វាយ សារ៉េត ស៊ីស្បែកជើងដែលធ្វើពីសម្បកកង់ឡានមួយគូ ជាប្រភេទស្បែកជើងដែលជាអត្តសញ្ញាណនៃជំនាន់ខ្មែរក្រហម។ តាមរយៈកាយវិការប្រកបដោយអច្ចន្តិកនិយមនេះ សិល្បករកោះហៅ ទាំងជីវប្រវត្តិផ្ទាល់ខ្លួន និងទាំងលំនឹកសមូហភាព នៃរបបដែលកំណត់ដោយអំពើហិង្សា ការបំពាក់បំប៉នមនោគមវិជ្ជា និងការដកហូតសិទ្ធិ/ទ្រព្យសម្បត្តិ។ តាមរយៈការទទួលទាន វត្ថុដែលពោពេញដោយនិមិត្តរូបនេះ ស្វាយ សារ៉េត បានបរិវត្ត ភាពអំណត់ទៅជា ការប្រឈមមុខ ការចុះចូល ទៅជា ការញុះញង់ ហើយពីកេរដំណែល ទៅជាការចោទជាសំណួរយ៉ាង ចំហរ។ ការសម្ដែង ដែលទាំងផ្លូវកាយ និងទាំងផ្លូវចិត្ត ជាកន្លែងដែល អតីតកាល ត្រូវបានបង្កប់ និងលេបចូលក្នុងពោះ។ ​

១៣. ម៉ុង ប៊ូឡេ

សិល្បករ ស្វាយ សារ៉េត គាត់បានអូសបាល់ដែកមានទម្ងន់ ៨០គីឡូក្រាម លើផ្ទៃដីចម្ងាយ ៣០០គីឡូម៉ែត្រ ​ពីខេត្តសៀមរាប ទៅទីក្រុងភ្នំពេញ។ សកម្មភាពដ៏អំណត់នេះក្លាយទៅជាការផ្សារ ភ្ជាប់ រវាងរាជធានីបុរាណដ៏ពិសិដ្ឋនៃអង្គរ និងរាជធានីទំនើប។ ការសម្តែងនេះ (Performance) នេះវាជានិមិត្តសញ្ញា នៃរបួសប្រវត្តិសាស្ត្រ និងរបួសផ្លូវចិត្ត ដែលពិបាកដោះស្រាយបាន របស់ប្រទេសកម្ពុជា ទម្ងន់នៃលំនឹកផ្ទាល់ខ្លួន សមូហភាព និងការសំដៅ ទៅលើ ពលកម្មដោយបង្ខំរបស់ខ្មែរក្រហម។.

១៤. ស៊ី

ដំឡើងនៅក្នុងប្រទេសកម្ពុជា ឋាបនកម្មគួរឱ្យទាក់ទាញមួយនេះ ស្វែងយល់អំពី ថាតើសកម្មភាពហូបចុកដ៏សាមញ្ញ មាននាមខុសប្លែងគ្នាយ៉ាងដូចម្តេចខ្លះ ទៅតាមឋានៈសង្គម។ តាមរយៈពាក្យពេចន៍ ដែលខុសគ្នាមួយចំនួននេះ សិល្បករ ស្វាយ សារ៉េត ចង់គូសបញ្ជាក់អំពី ភាសាដែលចាត់ថ្នាក់ បែងចែកវណ្ណៈ នៃសង្គមដែលនេះជាការរិះគន់យ៉ាងមោះមុត ចំពោះសកម្មភាព ដែលផ្តល់អាទិភាពលើ ការកំណត់ ឋានៈ ជាជាងការចិញ្ចឹមក្រពះ។.

១៥. លើសពីផ្កាឈូករ័ត្ន

របាំងមុខដ៏បិទរស្មី ស្នាមញញឹមផ្ទាល់ខ្លួន ព្យាយាមបែរទៅរកពន្លឺ។ ក្នុងវីដេអូសម្ដែងនេះសិល្បករ ស្វាយ សារ៉េត សាកល្បងក្លាយជាផ្កាឈូករ័ត្ន ដោយព្យាយាមផ្គាប់ចិត្តមនុស្សរាល់គ្នា ក្រោមទម្ងន់នៃការសង្កេត​។ ទោះជាយ៉ាងណាក៏ដោយ នៅពីក្រោយពន្លឺដ៏ចាំងចែង របាំងមុខដែលស្មើធេងអាចនាំឲ្យថប់ដង្ហើមបាន។ ការលេងសើច ប្រែទៅជាយុទ្ធសាស្រ្ត សិប្បនិមិត្ត​ បន្តរការរស់រានមានជីវិត ក្នុងភាពជាខ្លួនឯង។ បន្ទាប់ជាក់ច្បាស់ថា ខ្លួនកំពុងបំភ្លៃការពិត សិល្បករដោះរបាំងមុខនេះបោះចោល។ ហើយ​ដើរតាមសំឡេងរបស់ខ្លួន គឺជាគន្លងតែមួយគត់ដែលអាចធ្វើទៅបាន ​ដល់ទីបំផុតទៅ អនុញ្ញាតឱ្យគាត់ដកដង្ហើម បានពោរពេញដោយ សេរីភាព ដើម្បីបន្តរស្វែងរកភាពជាខ្លួនឯង ដោយស្ម័គ្រស្មោះនឹងអត្តសញ្ញាណវប្បធម៌។.

ផែនទី SM MUSEUM
ជាន់ទីមួយ និងជាន់ទីពីរ

យឹម ម៉ាលីន

១. បាយឡុកបាយឡ

ល្បែងកំដរអារម្មណ៍មួយឈុតរបស់កុមារ យឹម ម៉ាលីន ដែលមានភាពរាយប៉ាយ ​​លើដុំធូលី ដែលមានប្រភពមិនច្បាស់លាស់ ប៉ុន្តែវាជាស្រមោល ពេលខ្លះវាបានលេចចេញពីស្នាមម្រាមដៃរបស់សិល្បករ ហើយក្លាយទៅជាទម្រង់ យ៉ាងស្រពាប់ស្រពោន ដែលពោរពេញទៅដោយការគម្រាម យ៉ាង ហឹង្សា។

កាំបិតសេរ៉ាមិច ​មើលទៅហាក់ដូចជាគ្មានគ្រោះថ្នាក់ តែវាជាការប្រឈម ​ដែលមើលមិនឃើញ។ តម្រៀបគ្នា​ ប្រកបដោយភាពជាក់លាក់ កាំបិតសេរ៉ាមិចទាំងនេះឆ្លុះបញ្ចាំងពីការគម្រាម កំហែង នៃកុមារភាព​ ដែលរុញច្រានដោយ​ចលាចលប្រវត្តសាស្ត្រ។ ​សកម្មភាពប្រចាំថ្ងៃគ្រាន់ជាទម្លាប់ដ៏ឯកោរបស់នាង។ ក្នុងនេះក៏មានការលេចចេញភាពទន់ភ្លន់ ដែលមិនប្រាកដក្នុងចិត្ត ក្នុងតុល្យភាពដ៏ផុយស្រួយរវាងការលេង និង ការប្រឈម។.

២. រាយប៉ាយ

អ្វីដែលអាចរិចរិល ប៉ុន្តែមិនរលាយបាត់ឡើយ ផ្ទុយទៅវិញ វា​ផ្លាស់ប្ដូរ​រូបរាង​និងទ្រង់ទ្រាយទៅវិញ។ បន្តិច​ម្ដងៗ​ ដោយ​ថ្នមៗ ខ្សែ​បន្ទាត់​រលាយ​បាត់ កម្ទេចកម្ទីបាត់បង់ ក្លាយជាបំណែក​តូចៗ​ស្រប​ទៅ​វិញ។ ពេល​វេលា​ដើរតួ​ដូចជា​ការ​ហូរច្រោះ​ដោយ​ជា សំណឹកដ៏ស្រទន់។ ដាននីមួយៗ ហាក់ដូចជាការចុះចាញ់។ ប៉ុន្តែការងារមិនអាចចប់បាននោះទេ។ វាផ្លាស់ប្តូរទៅរកទម្រង់ ប្រកបដោយភាពស្ងប់ស្ងាត់ និងវិជ្ជមាន។.

៣. មីក្រូសរីរាង្គ

សេចក្ដីពិស្ដាដ៏តូចល្អិត លេចឡើងដូចជាពន្លក ដែលទម្លុះសម្ភារៈដែលបានសឹករេចរឹល។ សេចក្ដីពិស្ដាទាំងនេះលោតភ្លឹបភ្លែតៗយ៉ាងស្រទន់ អត់ធន់ និង ប្រកបដោយជីវិត។ កាយវិការទាំងនេះ ញាំងឱ្យមានការយកចិត្តទុកដាក់ ផ្តល់វត្តមានតាមរយៈការពិនិត្យពិច័យ។ ទម្រង់ដែលលាក់កំបាំង ប្រែលេចជារូបរាង៖ យ៉ាងផុយស្រួយ ដែលបញ្ឈឺឲ្យការបំផ្លេច​បំផ្លាញតែ មិនងាយចុះចាញ់ ។.

៤. ត្រឡប់មករកយើងវិញ

បរិយាកាសមានកម្រាស់ ពោរពេញទៅដោយធាតុទាំងឡាយដែលអណ្ដែតត្រសែត។ ទម្រង់ដ៏ទន់ទាំងនេះឆ្លើយតបទៅនឹងដង្ហើម ភាពកក់ក្តៅ និងភាពតានតឹងដែលមិនអាចមើលឃើញ។ ដោយមានការបណ្ដាលចិត្ត និងពីទឹកភ្លៀង ខ្លះមើលទៅឃើញច្បាស់ ខ្លះទៀតក្រាស់ ដោយស្នាមប្រឡាក់។ ដូចជាទឹកដែលពាំនាំនូវសំណល់ធាតុដែលអណ្ដែតត្រសែតទាំងនេះ ឆ្លុះបញ្ជាំងអំពី លក្ខណៈអេកូឡូស៊ី និង ដានដែលបន្សល់ទុកដោយទង្វើរ មនុស្ស។ សិល្បករសម្រិតសម្រាំងស្នាដៃនេះទៅតាមពេល តាមរយៈការបង្កើតរូបរាង​ដោយការដេរ។ អញ្ជើញអ្នកទស្សនាឲ្យឈានជើងទៅក្នុងពិភពនៃសម្ផស្សនៃវិញ្ញាណ ទៅជាអ្វីដែលអាចប៉ះបាន ជាកាយវិញ្ញាណរំភើប។ មិនមែនជាលំនឹកទេ ប៉ុន្តែជាការត្រលប់ទៅរកជម្រៅ ទៅកាន់ អ្វីមួយ ប្រកបដោយសារវ័ន្ត និងគួរតែ អាចដោះស្រាយបាន។.

៥. ផ្ទុះ

ស្នាដៃ « ផ្ទុះ » បង្ហាញពីពេលវេលានៃការបំផ្លាញ និងការកើតឡើងវិញ ពេលដែលទម្រង់ ថាមពល និងអារម្មណ៍ ប្រមូលផ្ដុំជាថាមពលមួយដ៏ស្ងប់ស្ងាត់។ តាមរយៈបច្ចេកទេសខ្មៅដៃ សិល្បករបានបង្កើតអារម្មណ៍នៃភាពតានតឹង និងការគ្រប់គ្រងផ្ទៃក្នុង។ ចំណុចកណ្តាលដ៏ដិតជាប់ បែកចេញជាពន្លឺ ដូចជាជីវិតកំពុងស្ទើរតែ ឆ្លងផ្លាស់ពីភាពងងឹតទៅរកពន្លឺ។ « ផ្ទុះ » មិនមែនជារូបភាពនៃការផ្ទុះទេ ប៉ុន្តែជាការបកស្រាយនៃថាមពលផ្ទៃក្នុងនៃជីវិត ដែលកើតចេញពីភាពស្ងាត់និងការសន្មត់។ តាមរយៈស្នាដៃសិល្បៈនេះ ចលនាម៉ត់ចត់ និងអារម្មណ៍ សិល្បករប្រែក្លាយគំនូសខ្មៅដៃឲ្យក្លាយជាដង្ហើមរស់ ដោយសេចក្ដីអត់ធ្មត់ និងអំណាចនៃជីវិត ដែលកើតឡើងពីភាពទទេ។.

៦. កន្លែងមួយ រឿងមួយ

វិបនកម្មបញ្ឈរមួយនេះ ដុះចេញឡើង ដូចជាអាគារខ្ពស់ៗ៖ ពន្លឺ លេចចេញតាមចន្លោះបែកបាក់ ធ្លុះធ្លាយ ដូចជាដាន​​ដែលធ្លាប់មានភាពហឹង្សាកើតឡើងដែលគួរតែតម្រូវឲ្យមានភាពកក់ក្តៅ។ ផ្ទាំងក្រណាត់នីមួយៗ គ្រប់សរសៃអំបោះនីមួយៗ រួមចំណែកធ្វើឱ្យមានស្រទាប់នៃចង្វាក់ប្រទាក់គ្នា ដូចជាចង់ប្រាប់នូវ ស្សាវតានៃទីតាំងមួយដែល មិនមានភាពប្រាកដប្រជា តែវាជាសក្ខីកម្មមួយ ដែលចង់ប្រាប់ពីផលប៉ះពាល់ និងរចនាសម្ព័ន្ធនៃវប្បធម៌ ដែលត្រូវបានបំភ្លេច។ មិនមែនជារឿងតែមួយនោះទេ ប៉ុន្តែជាពិពិធរឿងដែលត្របាញ់ចូលគ្នាពីអតីតកាល និងប្រហែលជាទៅអនាគត បើបច្ចុប្បន្នកាលមិនបង្ហាញជំហរប្រកដនិយម។ ស្នាដៃនេះមិនបញ្ជាក់អំពីតួរអង្គណាមួយទេ តែបន្ទរ អន្តរកាលដែលមនុស្សម្នាធ្លាប់បានបង្កើតឡើង។ ពណ៌ខ្លះមានភាពស្ងប់ស្ងាត់ ខ្លះទៀតប្រកួតប្រជែងគ្នា។ សិល្បករ យឹម ម៉ាលីន សង់សសរវាយនភណ្ឌ៖ ពិសិដ្ឋ ហើយ បើកចំហ ជាកន្លែងដែលភាពលំបាក និង សេចក្តីរីករាយ មានសហអត្ថិភាព (វិមាននៃការទាក់ទាញ ឬ វិមាន នៃ ការ ក្លាយជាអ្វីមួយ)។.

៧. សោភ័ណភាពសិប្បនិម្មិត

បំណែកក្រណាត់ជាច្រើនទម្រង់ដែលមានពណ៌ចម្រុះគ្នា ហូរចូលក្នុងលំហ បត់ រមួល ត្របាញ់ និង ប្រែ​ប្រួលទៅតាមចរន្តហាក់គ្នានទីបញ្ចប់។ ឋាបនកម្មនេះ សំដៅទៅរកទិដ្ឋភាពនៃជ្រោះដែលមានព្រៃដុះដេរដាស់ ជាការស្រមើស្រមៃ តែមានមូលដ្ឋានច្បាស់។ ក្នុងរយៈពេលជាង ៥ ឆ្នាំ សិល្បករ យឹម ម៉ាលីនបានប្រមូលផ្តុំ បរិវត្តវាយនភណ្ឌជជុះ ដែលបន្ទះនីមួយៗ បន្ទរនូវការប្រើប្រាស់ពីមុន។កំទេច ក្រណាត់ ត្រូវបានផ្តល់ឱ្យមានជីវិតទីពីរ មិនគួរលុបបំបាត់ទេ ប៉ុន្តែវាប្តូររូបរាងថ្មីឡើងវិញ៖ ហើយរក្សាទុកក្នុងទម្រង់ថ្មី។ សិល្បករ បានដេរវាដោយដៃ និងរៀបក្រណាត់ទាំងនេះជាសណ្ឋាន បង្កើតនូវភាពសុខដុមរមនាប្រកបដោយប្រពលភាព។ ស្នាដៃនេះ មិនដែលនឹងថ្កល់នោះទេ​ តែវាដកដង្ហើម វិវត្ត បន្តជីវិតថ្មី។ នៅក្នុងចង្វាក់នេះ មិនមានផ្នែកណាមួយឈប់នោះទេ។ អ្វីៗទាំងនេះមាន បរិវត្តកម្ម ហើយចោទជាសំណួរថា តើវាគួរតែបញ្ចប់ដោយរបៀបណា នៅពេលណា។, លើក​ជា​សំណួរ៖ តើ​វា​ត្រូវ​បាន​ចាត់​ទុក​ថា​ពេញ​លេញ​ដោយ​របៀប​ណា ហើយ​នៅ​ពេល​ណា?

៨. តែម្នាក់ឯង

វេលាមួយខណៈត្រូវបានព្យួរ។ មិនមានអ្នកការពារ មិនមានកាយវិការត្រឡប់មកវិញ វិម្មាបនកម្មនេះ លាតត្រដាងដូចភ្លៀងផ្សែងក្រូច ហោះហើរយ៉ាងស្ងប់ស្ងាត់៖ មានស្ថិរភាព មិនត្រូវបានដោះស្រាយ។ ស្រមោលលាតសន្ធឹងដូចជាចេតនាដែលគេបំភ្លេចចោល។ អ្វីដែលនៅសេសសល់ មិនមែនជាភាពទទេស្អាតទេ ប៉ុន្តែជាដាននៃការខ្វល់ខ្វាយ ដែលមិនដែលបានទទួលការយកចិត្តទុកដាក់។.

៩. សុខុមាលភាព

សុខុមាលភាពនៅត្រង់នេះមិនមានភាពប្រាកដប្រជា។ បន្ទាត់ខ្មៅដៃ អណ្តែតនិងត្រួតលើគ្នា ស្ទើរតែមិនមានរូបរាង។ សញ្ញាណនីមួយៗមិនមែនបង្ហាញពីសន្តិភាពទេ ប៉ុន្តែជារកលំនឹង ដែលអាចឱ្យឈរត្រង់បាន។ គំនូរនេះបន្លឺឡើងយ៉ាង ថ្នមៗ បង្ហាញឱ្យឃើញនូវ អារម្មណ៍រំជួលចិត្ត ដែលស្ទើរតែដួលរលំ។.

១០. មានកន្លែងទទេ

ភាពទទេស្អាតនៅត្រង់នេះផ្ទុកនូវទម្ងន់។ មិនមែនជាគម្លាតទេ ប៉ុន្តែជាកម្រិត។ ផ្ទៃដែលពោពេញទៅដោយសក្តានុពល។ សិល្បករ យឹម ម៉ាលីន រក្សាទុកនូវកន្លែងដែលមិនទាន់បានប៉ះពាល់ អនុញ្ញាតឱ្យកន្លែងទាំងនោះបន្លឺនូវសំឡេងសាសងគ្នា។ អ្វីដែលមើលទៅហាក់ដូចជាបាត់ ប្រហែលអាចជានឹងមកដល់។ នេះមិន មែនជាការបាត់បង់ទេ ប៉ុន្តែជាការស្ងៀមស្ងាត់មួយរយៈ មុនងើបចេញមកក្រៅ។.

សូមអរគុណ

សម័យថ្មី នៃការនិទានអារម្មណ៍តាមស្នាដៃសិល្បៈ

មកកាន់លំហ​សិល្បៈ​នៃមជ្ឈមណ្ឌលសិល្បៈ SM នៅខេត្តសៀមរាបដែលជាកន្លែងសិល្បៈ​ប្លែកមួយ បង្កើតឡើងដោយចក្ខុវិស័យរបស់សិល្បករស្វាយ សារ៉េត និង យឹម ម៉ាលីន។ លំហ​ដ៏​ពិសេស​មួយ​ដែល​បង្កើត​ឡើង​ដោយ​វិចិត្រករ​មាន​ចក្ខុវិស័យ​លោក ស្វាយ សារ៉េត និង​យឹម ម៉ាលីន។

មជ្ឈមណ្ឌលសិល្បៈសហសម័យអេសអឹម

១៧២៥៦ ភូមិក្រសាំង។
សង្កាត់ជ្រាវ ខេត្តសៀមរាប
កម្ពុជា។

ប្លុកទំនាក់ទំនង